លោកជំទាវ មិថុនា ភូថង បានចុះសួរសុខទុក្ខ បងប្អូនកម្មការនីរោងចក្រ ដែលបានដួលសន្លប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង


ថ្ងៃពុធ ៧ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខ បងប្អូនកម្មការនីរោងចក្រ ដែលបានដួលសន្លប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយតំណាងក្រុមហ៊ុនរោងចក្រ យ៉ាសាគិ បានបញ្ជាក់ថា មូលហេតុ កម្មការិនី ១១ នាក់ដួលសន្លប់ ដោយសារកង្ហា ក្នុងរោងចក្រខូចខ្សែពាន ហើយភាយក្លិនឈ្ងៀមពីខ្សែពាន។
លោកជំទាវ សូមអោយប្អូនៗទាំងអស់ខិតខំថែរក្សាសុខភាព អោយបានល្អ និងឆាប់បានជាសះស្បើយ ព្រមទាំងស្តាប់តាមការណែនាំរបស់គ្រូពេទ្យផងដែរ និងឆាប់បានត្រឡប់ទៅផ្ទះវិញ៕