ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦ និងប្រជាកាពារភូមិ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦ និងប្រជាកាពារភូមិសរុបចំនួន​ ៧៧នាក់​ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរ និងប្រជាកាពារភូមិនៅក្នុងឃុំគោកត្រប់ ត្រូវខិតខំទប់ស្កាត់អំពើបទល្មើស និងកុំឲ្យមានបញ្ហាប្រឈមនានាកើតឡើងក្នុងឃុំ និងការពារថែរក្សាអាយុជីវិតជូនប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ឃុំគោកត្រប់ទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត ជាពិសេស ត្រូវចូលរួមការពារការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំឱ្យមានអំពើហិង្សាកើតឡើង និងកុំភ្លេចទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

​ ក្នុងឱ្យកាសនោះ​ដែរ ឯកឧត្តម​ បាននាំយកថវិកាមកចែកជូនដល់ក្រុមប្រឹក្សាឃុំ​ និងប្រជាកាពារភូមិចំនួន៧៧នាក់​ ដោយក្នុងម្នាក់ៗទទួលបាន២០.០០០រៀល​ ដែលចំណាយថវិកាសរុប​ ១.៥៩០.០០០រៀល។