ឯកឧត្តម ខៀវ មុត បានអនុញ្ញាតឱ្យលោក Maxme Johanet និស្សិតមកពីប្រទេសបារាំង ចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃសុក្រ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ស.ព.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត ប្រធានស្តីទី គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១) បានអនុញ្ញាតឱ្យលោក Maxme Johanet និស្សិតមកពីប្រទេសបារាំង ចូលជួបសម្តែងការគួរសម ដើម្បីសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា។