អភិបាល កំពង់ចាម អញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងត្រៀមអន្តរាគមន៍ នៃអង្គភាពប្រតិបត្តការសឹករង កំពងចាម


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល កំពង់ចាម ព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរីទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៨ អញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងត្រៀមអន្តរាគមន៍ នៃអង្គភាពប្រតិបត្តការសឹករង កំពងចាម ។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាមបានពាំនាំ​ ការផ្តាំផ្ញើ​ សាកសួរសុខទុក្ខ​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ នាយសេនាធិការចំរុះស្តីទី​ នឹងប្រធានក្រុមការងារយុវជន​ចុះជួយខេត្តកំពង់ចាម បានជម្រុញដល់ពលទាហាន​ កងប្រតិបត្តការសឹករង កំពងចាម ត្រូវធ្វើការពង្រឹងនូវសមត្ថភាពក្នុងការចូលរួមការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ នឹងទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានឡើងក្នុងពេលដំណើរឃោសនាគណបក្សនយោបាយនឹងការប្រព្រឹត្តបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩កក្តដាខាងមុខនេះដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅបានផ្តល់សុវត្ថិភាពឲ្យកាន់តែល្អប្រសើរផងដែរ។ បង្កើនយកចិត្តទុកនឹងត្រូវខិតខំបន្ថែមទៀត ដូចជា​ផ្តល់​នូវ​សេវា​សាធារណៈដល់​ប្រជាពលរដ្ឋ​ឲ្យកាន់តែប្រសើរ និងមានប្រសិទ្ឋិភាព, និងរក្សា​បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាព​សេដ្ឋកិច្ច សង្គម សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានប្រកបដោយសុខសាន្តដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយកងពលទ័ពនេះហើយដែលបានលះបង់អាយុជីវិត​ ចាកចេញពីក្រុមគ្រួសារ​ ដោយមិនខ្លាចការបាត់បង់ជីវិត​ គឺដើម្បីរក្សានូវសុខសន្តិភាពជូនប្រជាជននឹងជាតិមាតុភូមិ​ ក្នុងពលី​ក្នុងរបបសង្គ្រាម​ នឹង មិនតែប៉ុណ្ណោះ យើងត្រូវប្រឆាំងដាច់ខាត់​រាល់​សកម្មភាព​បដិវត្តពណ៌ និងទង្វើរ​ទាំង​ឡាយ​ណាដែលបំផ្លិចបំផ្លាញនូវសុខសន្តិភាព និងភាព​សុខសាន្ត​របស់​ប្រជាជន។

ឯកឧត្តម​ គួច​ ចំរើន​ បានថ្លែងបែបនេះក្នុងការជួបសំណេះសំណាលជាមួយកងប្រតិបត្តការសឹករង កំពងចាមបានផ្សព្វផ្សាយដល់កងកម្លាំងកងទ័ព​ត្រូវពង្រឹងសមត្ថភាពវឹកហាត់ឲ្យកាន់តែរឹងមាំដើម្បីរៀបចំសណ្តាប់ធ្នាប់​ នឹងការពារសុវត្ថិភាពពេញលីង​ ជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលនឹងក្រោយបោះឆ្នោត​ ហើយជាពិសេសនោះត្រូវធ្វើអំពាវនាវឲ្យសមាជិកគ្រួសារឬប្រជាពលរដ្ឋដទៃទៀតរៀបចំឯកសារដែលបម្រើក្នុងការទៅបោះឆ្នោតនៅថ្ងៃទី២៩កក្តដាខាងមុខនេះ​ ក្នុងន័យមួយកុំឲ្យបងប្អូនប្រជាពលរដ្ឋភ័យខ្លាចក្នុងការប្រព្រឹត្តការបោះឆ្នោត​ នឹងចូលរួមចំណែករៀបចំសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋផងដែរ​ ​៕