ឯកឧត្តម សួស គង់ និងឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: ព្រមទាំងក្រុមការងារចុះជួយស្រុកភ្នំស្រួច បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សាដល់ ព្រះមេគណខេត្តកំពង់ស្ពឺ


ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: អគ្គាធិការក្រសួង អភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណៈកម្មាធិការបក្សស្រុកភ្នំស្រួច ព្រមទាំងក្រុមការងារជាច្រើនរូបទៀត បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សាដល់ ព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះអនុគណស្រុកភ្នំស្រួច ព្រមទាំងព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន ២ គឺវត្តដំណាក់ត្រាច ស្ថិតនៅឃុំដំបូករូង និងវត្តត្រែងត្រយឹង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ ០៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨។