ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មតេ្តយ្យសិក្សាធនធានពាមជីកង ស្រុកកងមាស


កំពង់ចាម៖ ពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតា នាមតេ្តយ្យសិក្សាធនធានពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម សរុបចំនួន៣០០នាក់ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តមន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្ស មាតាបិតាសិស្ស ដែលជាចំណែកមួយក្នុងការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ទូទាំងស្រុកកងមាស ។

ពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតា នាមតេ្តយ្យសិក្សាធនធានពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស នាព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅស្រុកកងមាស ខេត្តកំពង់ចាម។