ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាបក្សទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន១ម៉ឺន៨ពាន់នាក់ មានរថយន្ត៤៣០គ្រឿង និងម៉ូតូ៤៥០០គ្រឿង ចូលរួមដង្ហែរក្បួនបក្ស នៅថ្ងៃបើកយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលពិធីនេះធ្វើឡើងនៅ បរិវេណតំបន់អភិវឌ្ឍន៍ ភួ ពុយ ក្រុងពោធិ៍សាត់។