តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋ ក្នុងស្រុករលៀប្អៀ ដែលមានសភាពទ្រុឌទ្រោម


ដោយពិនិត្យឃើញស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរក្រុង រសៀលថ្ងៃទី៣០ ខែសីហា លោកជំទាវ កែ ចន្ទ័មុនី អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លាង សេង ប្រធានមន្ទីអភិវឌ្ឍន៍ខេត្ត, លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត,លោកចាន់ផលប្រធានមន្ទីរប្រៃសនីយ៍ខេត្ត បានចុះមកសិក្សាដើម្បីជួយជួសជុលផ្ទះមួយខ្នងដែលទ្រុុឌទ្រោម របស់គ្រួសារ ង៉ែតគឹមឡុង អាយុ៥៧ឆ្នាំ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ដោយគាត់បានស្ម័គ្រចិត្តអោយក្រុមការងារ កាត់ផ្ទះបាយ គាត់ពីខាងកើតផ្ទះ ទៅធ្វើតនៅខាងលិចផ្ទះវិញ ដើម្បីជួយបើកផ្លូវដើរក្នុងភូមិបានពី២ម៉ែត្របន្ថែមទៀត ដែលពីមុនផ្លូវនេះតូចចង្អៀតមានទទឹងតែ ជាង១ម៉ែត្រពិបាកចេញចូលណាស់។
លោកជំទាវ កែ ចន្ទ័មុនី បានលើកឡើងថា៖ លោកជំទាវអរគុណណាស់ ដែលក្រុមគ្រួសារលោក ង៉ែត គឹមឡុង បានទទួលការឯកភាព យល់ព្រមតាមការសម្របសម្រួលខាងលើនេះ ដែលលោកនិងប្រជាពលរដ្ឋក្នុងភូមិឃ្ឡាំងប្រាក់គឺបានចំណេញដូចគ្នា ។ គឺលោក ង៉ែត គឹមឡុង ចំ ណេញបានផ្ទះបាយថ្មី បានបង្គន់និងបន្ទប់ទឹកថ្មីដែលពីមុនមកអត់មាន ចំណែកប្រជាពលរដ្ឋក្នុងភូមិចំណេញបានផ្លូវដើរធំពីផ្លូវមុនតែជាង១ម៉ែត្រ ឥឡូវមានផ្លូវជាង៣ម៉ែត្រសំរាប់ធ្វើដំណើរចេញចូលបានស្រួលជាងមុន ហើយក៏អាចសម្រួលបានអោយរថយន្តធុនតូចចេញចូលបានផងដែរ ដែលពីមុនផ្លូវនេះរថយន្តមិនអាចចេញចូលបានឡើយ។
លោកជំទាវបានបញ្ជាក់ថា៖ ការជួសជុសផ្ទះបាយ គឺលោកជំទាវជាអ្នកចេញប្រាក់អោយ ចំណែកបង្គន់បន្ទប់ទឹក និងការចាក់ដីគ្រោះក្រហមជួសជុល ផ្លូវចំណុចនេះគឺឯកឧត្ត លាង សេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកជួយធ្វើអោយ។
លោក ង៉ែត គឹមឡុង ក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ និងក្រុមការងារដែលបានចុះមកជួយដោះស្រាយ ការលំបាកជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិឃ្លាំងបា្រក់ ប្រពលរដ្ឋសូមប្រសិទ្ធិពរជ័យ សិរីមហាប្រសើរជូនដល់លោកជំទាវ និងក្រុមការងារ អោយមានជោគជ័យគ្រប់តួនាទីនិងភារកិច្ចបំរើជាតិមាតុភូមិជារៀងរហូតតទៅ ៕

Ke Chanmoni 31-8-2016 (1)

Ke Chanmoni 31-8-2016 (2)

Ke Chanmoni 31-8-2016 (3)

Ke Chanmoni 31-8-2016 (4)