កាលពីថ្ងៃ១៣រោចខែបឋមាសាឍឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៨ មានពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួន៤៨៥នាក់ស្រី១៩៦នាក់ មកពី ១០ភូមិ ស្ថិតនៅ ភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ក្រោមអធិបតីភាព ឯកឧត្តម សួស គង់ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច លោក ងួន តារា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអូរ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីក្រុមការងារចុះជួយឃុំជាច្រើនរូបទៀត ដើម្បីត្រៀមលក្ខណ:សម្បត្តិ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ក្នុងការចូលរួមទៅបោះឆ្នោតថ្នាក់ជាតិ ដែលនឹងឈានមកដល់នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា ។