ឯកឧត្តម សួស គង់ អញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស នៅសាលាបឋមសិក្សា២ធ្នូ ក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


នៅក្នុងបរិវេណសាលាបឋមសិក្សា២ធ្នូស្ថិតនៅភូមិតាឡាត់ចាស់ ឃុំអូរ​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃ១៣រោចខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនិងថ្ងៃទី​១០ ខែកក្តដាឆ្នាំ២០១៨​ មានប្រារព្ធពិធីជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកាបក្ស​ ចំនួន​ ៥០៩នាក់​ ស្រី ៣៥០នាក់​ មកពី​ ១២ភូមិ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ សួស​ គង់​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាអនុប្រធានទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ ប៉ុក​ ម៉ាន់នី​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច​ លោក​ ពេជ្រ​ ចន្ថា​ ប្រធានគណបក្សស្រុកភ្នំស្រួច​ លោក​ ងួន​ តារា​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអូរ​ ព្រមទាំងមន្រ្តីក្រុមការងារចុះជួយឃុំអូរជាច្រើនរូបទៀត​ ដើម្បីឃោសនា ណែនាំសមាជិកបក្ស ឲ្យត្រៀមលក្ខណ:សម្បត្តិ​ និងឯកសារពាក់ព័ន្ធមួយចំនួន ក្នុងការចូលរួមទៅបោះឆ្នោតថ្នាក់ជាតិ​ ដែលនឹងឈានមកដល់នាថ្ងៃទី២៩​ ខែកក្តដា​ ឆ្នាំ២០១៨​ ខាងមុខឲ្យបានគ្រប់ៗគ្នា​ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ លើសន្លឹកឆ្នោត ដើម្បីគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងអាណត្តិក្រោយៗទៀត។

​ក្នុងកម្មវិធីដែលបានគ្រោងទុក​ ក៏មានការណែនាំ បង្ហាត់បង្ហាញពី​លេខរៀង និងទីតាំងដែលគណបក្សប្រជាជនកម្ពុុជាយើង​ស្ថិតនៅលើសន្លឹកឆ្នោត គឺលេខរៀងទី​ ២០​ ហើយសូមឲ្យសមាជិក​សមាជិកា​បក្សយើងគូសឲ្យត្រូវ​ និងយល់កាន់តែច្បាស់​ កុំឲ្សសន្លឹកឆ្នោតដែលយើងគូស​ហើយក្លាយជាសន្លឹកឆ្នោតមិនបានការ​៕