ឯកឧត្តម នុត ពុធដារ៉ា បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ នៅភូមិក្រាំងក្រូច


 នៅរសៀល ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៤៧០ម៉ែត្រ ទទឹង០៤ម៉ែត្រ និងស្តារប្រឡាយ០១ខ្សែ ប្រវែង៣០០ម៉ែត្រ នៅភូមិក្រាំងក្រូច សង្កាត់ទៀន ដើម្បីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។