តំបន់ទេសចរណ៍ថ្មីស្អាតបែបធម្មជាតិ WB Arena នៅកម្ពុជា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ


រាជធានីភ្នំពេញ៖ WB Arena គឺជាកន្លែងកំសាន្តថ្មី ដែលមានទីតាំងស្អាត បរិយាកាសល្អបរិសុទ្ធ និងមានអាហារដ្ឋានបែបទំនៀមទំលាប់ខ្មែរ និងអឺរ៉ុបជាច្រើនដែលនឹងមានវត្ដមាននៅ ក្នុងរាជធានីភ្នំពេញយើងនេះ។ WB Arena ក៏ជាតំបន់ទេសចរណ៍ថ្មីដ៏ស្រស់ស្អាតគ្មានពីរ ដែលអាចឲ្យបងប្អូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ មកលំហែកាយពេលសម្រាកពីការងារ។

មកទល់ពេលនេះ ចំនួនហាងត្រូវបានជួលចេញចំនួន៧០%ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ទន្ទឹមនឹងនោះ យើងនៅសល់ហាងទំនេរចំនួន៣ហាងដែលបែរមុខទៅមាត់ទន្លេ។ ការជួលចេញយ៉ាងឆាប់រហ័សនេះ ក៏ដោយសារតែអាជីវករមានទំនុកចិត្តក៏ដូចជាមើលឃើញពីការរៀបចំរចនាបថដ៏ល្អឥតខ្ចោះ មានទាំងអាហារដ៏ឆ្ងាញ់ពិសារ ការជិះទូកកំសាន្តតាមមាត់ទន្លេ និងកន្លែងដើរកំសាន្តជាច្រើនផ្សេងទៀត។

អ្វីដែលកាន់តែពិសេសនោះ WB Arena ក៏ជាកន្លែងកំសាន្តដ៏សាកសមបំផុតសំរាប់ការមកកំសាន្តជាលក្ខណៈគ្រួសារ ហើយភ្ញៀវទេសចរក៏អាចធ្វើដំណើរតាមទូកទស្សនាទេសភាពតាមដងទន្លេមេគង្គ និងទន្លេបាសាក់ទៀតផង។ ទីតាំងចំណតចាកចេញពីកំពង់ចម្លងនៅជិត NagaWorld ឬ Wat Phnom នឹងមកដល់ចំណត WB Arena ដោយផ្ទាល់។ អ្នកទស្សនានឹងចូលមកដល់ផ្លូវដើរតាមមាត់ទន្លេដែលមានទំហំ៣ពាន់ម៉ែត្រការ៉េ មានដើមត្នោតជាជួរតុបតែងភ្លើងលម្អ និងរចនាបទលម្អ នៅតាមបណ្តោយទន្លេបាសាក់ដើម្បីទទួលស្វាគមន៍។ WB Arena មិនត្រឹមតែមានភោជនីយដ្ឋានបែបខ្មែរ និងអឺរ៉ុប ហើយក៏មានទស្សនីយ៍ភាពកំសាន្តផ្សេងៗជាច្រើនទៀតរួមមាន ក្រុមរបាំ ក្រុមតន្រ្តី និងអ្នកសម្ដែងប្រចាំតំបន់សម្តែងជូនភ្ញៀវទស្សនារាល់យប់ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ និងផ្តល់ភាពរីករាយដល់ភ្ញៀវទេសចរផងដែរ។

នៅក្នុងសាលមហោស្រពមានកន្លែងអង្គុយចំនួន៤០០កៅអី មានការសម្តែងបន្តផ្ទាល់រៀងរាល់ថ្ងៃ ពីអ្នកសម្ដែងក្នុងស្រុក និងអន្តរជាតិ ចាំទទួលស្វាគមន៍ភ្ញៀវចូលរួមទស្សនាពិធីប្រគំតន្ត្រី ព្រឹត្តិការណ៍កីឡា និងកម្មវិធីសម្ដែងវប្បធម៌ប្រពៃណីខ្មែរ។ ប្រសិនបើភ្ញៀវទេសចរចង់ដើរទិញឥវ៉ាន់នៅ Khmer Culture Market របស់ WB Arena យើងមានហាងចំនួន៩០ ដែលលក់សំលៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងសំភារៈជាច្រើនទៀត។
ប្រសិនបើលោកអ្នកកំពុងស្វែងរកកន្លែងកំសាន្ត ដើម្បីបន្ធូរអារម្មណ៍ហត់នឿយពីការងារ អាចអញ្ជើញទៅលេងមជ្ឈមណ្ឌលសម្រាកលំហែកាយរបស់ WB Arena ដែលផ្តល់នូវការម៉ាស្សា ការព្យាបាលបែបសុខភាព និងសម្ផស្សពេញលេញ ចាប់ពីការម៉ាស្សាជើង រហូតដល់១៥នាទី ស្ទីម និងការសម្អាតស្បែក។

លោកអ្នកក៏អាចទទួលទានអាហារ នៅតាមបណ្តោយទន្លេបាសាក់ ដោយជ្រើសរើសភោជនីយដ្ឋាន បែបក្នុងស្រុក និងលំដាប់អន្តរជាតិ បែបអ៊ីតាលី ជប៉ុន និងចិន។
ញ៉ាំភេសជ្ជៈជាមួយមិត្តភក្តិនៅ Bars និង Pubs ដែលអាចមើលឃើញទេសភាពតាមដងទន្លេ។ សាកល្បងអាហារនៅភោជនីយដ្ឋានមួយ ក្នុងចំណោមភោជនីយដ្ឋាន១០ និងហាងកាហ្វេនៅ ‘Kampuchea Food Plaza’។

ខណៈពេលមើលនៅជុំវិញ WB Arena ជ្រើសរើសមួយក្នុងចំណោមហាងជាច្រើន ដែលលក់ការ៉េម pop-tea កាហ្វេ នំបុ័ង និងអាហារពីម៉ាកល្បីៗនៅលើពិភពលោក ទៅកាន់ការពេញនិយមក្នុងស្រុក។

ដូចនេះ ឱកាសដំណើរកំសាន្ដដ៏សប្បាយរីករាយសម្រាប់ក្រុមការងារ មិត្ដភក្ដិ និងគ្រួសារ ដោយមិនចំណាយពេលវេលាយូរ តែសប្បាយកប់តែម្ដង គឺមាននៅ WB Arena ដែលនឹងបើកឲ្យដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ។