ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញសំណេះសំណាលជាមួយសមាជិក.សមាជិករបស់គណបក្សនិងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិកក្នុងសង្កាត់ជ្រោយចង្វារ


នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារបានអញ្ជើញសំណេះសំណាលជាមួយសមាជិក.សមាជិករបស់គណបក្ស និងបានបង្រៀនពីពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក.សមាជិការបក្សក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។