ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នឹងឯកឧត្តម សួង ម៉េងគា បានដឹកនាំសហការីចុះសាកសួរសុខទុក្ខ និងធ្វើការណែនាំបន្ថែម ដល់មន្រ្តីប្រចាំការតាមមណ្ឌលសកម្មភាពទាំងអស់នៅក្នុងឃុំ និងបន្តចុះធ្វើសកម្មភាពតាមខ្នងផ្ទះ


ស្រុកល្វាឯម-ឃុំកោះកែវ ៖ នាព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ2018 នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈពង្រឹងស្រុកល្វាឯម និងជាប្រធានគណះពង្រឹងឃុំកោះកែវ រួមជាមួយនឹងឯកឧត្តម សួង ម៉េងគា អនុប្រធានទី២ គណៈពង្រឹងស្រុកល្វាឯម បានដឹកនាំសហការីចុះសាកសួរសុខទុក្ខ និងធ្វើការណែនាំបន្ថែម ដល់មន្រ្តីប្រចាំការតាមមណ្ឌលសកម្មភាពទាំងអស់នៅក្នុងឃុំ និងបន្តចុះធ្វើសកម្មភាពតាមខ្នងផ្ទះសមាជិកបក្សបន្តទៀត ដោយបានសហការជាមួយគណះកម្មាធិការបក្សឃុំ សាខាបក្សភូមិ សកម្មជនយុវជន និងប្រជាការពារ ដើម្បី ÷

1-ពន្យល់ និងណែនាំសមាជិកបក្សពីរបៀបគូសសន្លឹកឆ្នោត លេខរៀងទី20 របស់គណបក្ស

2-លើកឡើងពីវិធានការជាក់ស្តែងជាអាទិភាពទាំង ៤ ចំណុច របស់រាជរដ្ឋាភិបាល ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងគោលនយោបាយរបស់គណបក្ស ជូនប្រជាពលរដ្ឋ

3-ត្រួតពិនិត្យឯកសារសម្រាប់បោះឆ្នោត និងជំរុញអោយពួកគាត់ ណែនាំក្រុមគ្រួសារ សាច់ញាតិ បងប្អូន កូនចៅរបស់គាត់អោយទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជន អោយបានគ្រប់ៗគ្នា ។

4-បិទឯកសារគោលនយោបាយរបស់គណបក្ស តាមខ្នងផ្ទះសមាជិកបក្ស ។

ជាក់ស្តែង គិតត្រឹមថ្ងៃទី១២ នេះ ក្រុមការងារបានចុះតាមខ្នងផ្ទះបានចំនួន 346 ខ្នងផ្ទះហើយ ។