ឯកឧត្ដម អីុ ឈាន បានរលឹកពីអនុស្សាវរីយ៍ដ៏ជូរចត់ជាមួយពុកម៉ែបងខ្មែរ-ឥស្លាម ដែលបានរួមសុខទុក្ខជាមួយគ្នាក្នុងសម័យសង្គ្រាមកន្លងទៅ និងបានកោតសរសើរចំពោះភក្តីភាពរបស់ពុកម៉ែបងប្អូនក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រសន្តិភាព និងភាពសុខ ដុមរមនាដោយមិនមានការរើសអើងជំនឿ និងសាសនាឡើយ ។
ថ្ងៃ០៧មករា១៩៧៩ ជំនឿ និងសាសនានៅកម្ពុជាបានរស់ឡើងវិញទាំងអស់ ពុទ្ធសាសនិកអាចទៅវត្តអារាម ថ្វាយបង្គំព្រះសង្ឃ សាសនិកឥស្លាមក៏អាចថ្វាយបង្គំអល់ឡោះបាន ។
ពុកម៉ែបងប្អូនខ្មែរ-ឥស្លាមខេត្តប៉ៃលិន បានប្តេជ្ញាថានឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ដើម្បីចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត!
ភូមិបរឌិននៀវ,ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨