ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិ អបអសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក


ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិ អបអសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ។
ពិធីនេះ បានប្រមូលផ្ដុំ ថ្នាក់ដឹកនាំអាជ្ញាធរ មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងនិស្សិត យ៉ាងច្រើនកុះករ នៅបរិវេណនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។