ឯកឧត្តម ថង សាវុន បានចុះដល់លំនៅដ្ឋានដើម្បីសាកសួរសុខទុក្ខ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធទាំងឡាយណាដែលបម្រើអោយការបោះឆ្នោត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ


មានគណបក្សប្រជាជនកម្ពុជា បងប្អូនប្រាកដណាស់ ច្បាស់ណាស់ និងមានភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ និងការអភិវឌ្ឍជាច្រើនផ្សេងទៀត ក្នុងភូមិឃុំរបស់យើង ថ្លែងបែបនេះក្នុងពេលដែលឯកឧត្តម ថង សាវុន ប្រធានគណបក្សខេត្តរតនគិរី រួមនឹងក្រុមការងារអមដំណើរ បានចុះដល់លំនៅដ្ឋានដើម្បីសាកសួរសុខទុក្ខ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំសោមធំ និងឃុំបរខាំ នៃស្រុកអូរយ៉ាដាវ អោយត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធទាំងឡាយណាដែលបម្រើអោយការបោះឆ្នោត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ និងបានជម្រុញអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅបោះអោយបានគ្រប់ៗគ្នា បន្ថែមពីនេះទៀត ឯកឧត្តមប្រធានគណបក្សក៏បានបង្ហាញ និងប្រាប់ពីរបៀបគូសសន្លឹកឆ្នោត និងបានប្រាប់បងប្អូនប្រជាពលរដ្ឋគូសអោយចំ លេខរៀងទី២០ ដែលជាគណបក្សតែមួយគត់ ដែលផ្តល់ សេចក្តីសុខ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍភូមិឃុំរបស់បងប្អូនបានទៅអនាគត ៕