ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស ជូនដល់សមាជិកគណបក្សឃុំទឹកឃ្លាំង និងឃុំបឹងគ្រំ


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃ ១៦ កក្កដានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាលនិងស្រុកល្វាឯម បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស ជូនដល់សមាជិកគណបក្សឃុំទឹកឃ្លាំង៦០០នាក់ និងឃុំបឹងគ្រំ ៥០០នាក់(នៅតាមស្នាក់ការគណបក្សឃុំសាមី )ដោយមានការចូលរួម ពី ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ,គណៈអចិន្ត្រៃយ៍គណបក្សស្រុក ,មន្ត្រីគណបក្សឃុំ-ភូមិ នៃឃុំទាំងពីរ ,ក្រុមចលនាយុវជន/ស្ត្រី សរុបវត្តមានរួម ១ ១៥០នាក់។