ឯកឧត្តម មាស សុភា និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបង្ហាញខ្លួនបេក្ខភាពឈរឈ្មោះ បោះឆ្តោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦


នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស
២៥៦២ ត្រូវនិងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៏គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជា បេក្ខភាពអ្នកតំណាងរាស្ត្រពេញសិទ្ធ នីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពជាប្រចាំខេត្តព្រះវិហារ អបដោយឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបង្ហាញខ្លួនបេក្ខភាពឈរឈ្មោះ បោះឆ្តោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលមានសមា
ជិកសមាជិការគណបក្សប្រជាជនកម្ពុជាចូលរួមចំនួន ១.២០០នាក់
មកពីឃុំរម្យទម ឃុំរមណី និងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ