នាព្រឹក ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌចំការមន និងគណ:កម្មាធិការគណបក្សខណ្ឌ អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ជាមួយសមាជិកបក្ស ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារភូមិ១៦ សង្កាត់ទន្លេបាសាក់ ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ចម្បងរបស់គណបក្ស រូបសញ្ញាគណបក្ស លេខរៀងគណបក្ស របៀបគូសក្នុងប្រអប់រូបសញ្ញាគណបក្សលើសន្លឹកឆ្នោត បិទផ្សាយគោលនយោបាយបក្ស ទង់បក្ស ទង់ជាតិចែកខិត្តបណ្ណបក្ស និងណែនាំអោយបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រូបទេវតាបាចផ្កា លេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
ជយោ! ព្រះរាជាណាចក្រកម្ពុជា
ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង
មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ។