បាតុភូតអច្ឆរិយៈកើតលើប្រាសាទអង្គរកម្ពុជា


Sun Rise on Tower 07 09 16 2 copy

     ក្រសួងទេសចរណ៍បានជូនដំណឹងថា នឹងកើតមានបាតុភូតធម្មជាតិអច្ឆរិយ:មួយ នៅតំបន់សៀមរាបអង្គរដោយ នឹងមានព្រះអាទិត្យរះឡើងចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត នារយៈពេលជិត ២សប្តាហ៍ទៅមុខទៀតនេះ។

     សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលទស្សនាព្រះ អាទិត្យដែលនឹងរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលបាតុភូតដ៏អច្ឆរិយៈនេះ នឹងកើតមាននៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ក្រសួងទេសចរណ៍ បានឱ្យដឹងថា បាតុភូតនេះនឹងកើតនៅចន្លោះវេលាម៉ោង ៤ ទៅម៉ោង៦ព្រឹក ដោយមានព្រះអាទិត្យរះឡើងចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត និងជាបាតុភូតធម្មជាតិដ៏មហ ស្ចារ្យកម្រមាន។ ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា និងផ្ដិតយករូបភាពទិដ្ឋភាពដ៏មហស្ចារ្យ នោះឱ្យបានច្រើនកុះករ ដើម្បីជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ពិភពលោក។

     យោងតាមទ្រឹស្តីវិទ្យាសាស្ត្រ នៅថ្ងៃទី២៣ ខែកញ្ញា រៀងរាល់ឆ្នាំ ផ្ទៃរាបនៃអេក្វាទ័ររបស់ផែនដីបានធ្វើដំណើរឆ្លងកាត់ ចំណុចកណ្តាលរបស់ព្រះអាទិត្យ ដែលបាតុភូតនេះមានយ៉ាងហោច ២ដង ក្នុងមួយឆ្នាំគឺនៅថ្ងៃទី២០ ខែមីនា និង២៣ ខែកញ្ញា។ ព្រឹត្តិការណ៍នោះ បាននាំអោយមានពេលវេលាថ្ងៃ និងយប់ស្មើគ្នា ដែលជាភាសាអង់គ្លេសហៅថា Equinox ។

     បាតុភូតចម្លែកនោះហើយ បានធ្វើកំពូលប្រាសាទអង្គររបស់កម្ពុជា ដែលស្ថាបនាដោយស្ថាបត្យករកំពូលរបស់ខ្មែរជំនាន់ដើម តែងធ្វើអោយទេសចរណ៍បរទេស ស្ងើចសរសើរមិនដាច់អំពីកម្ពុជា រហូតមកទល់នឹងពេលនេះ។

[fusion_builder_container hundred_percent=”yes” overflow=”visible”][fusion_builder_row][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”]

[/fusion_builder_column][/fusion_builder_row][/fusion_builder_container]