កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម


Aean Lao 07 09 16 2 copy

     កិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្តើមនៅថ្ងៃទី៦ ខែកញ្ញានេះ ក្រោយមេដឹកនាំកំពូលៗនៃប្រទេសអាស៊ានទាំង១០ បានមកដល់ក្រុងវៀងច័ន្ទជាបន្តបន្ទាប់។

     នៅថ្ងៃត្រង់ទី៦ ខែកញ្ញាមុនការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ មេដឹកនាំនៃបណ្តាប្រទេសក្នុងចង្កោម ACMECS ដែលរួមមានៈ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ បានជួបទទួលទានបាយថ្ងៃត្រង់ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចនៃប្រទេស ACMECS។ មេដឹកនាំនៃប្រទេសទាំង៥ បាន ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយផ្នែកធុរកិច្ច និងបានតាមដានស្តាប់របាយការណ៍មួយចំនួន ដែលលើកឡើងដោយតំណាងផ្នែកធុរកិច្ច នៃប្រទេសទាំងប្រាំ ទាក់ទិនទៅនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនានា ដែលផ្នែកឯកជនបានបណ្តាក់ទុនវិនិយោគ នៅក្នុងចំណោមប្រទេសទាំងប្រាំ ។

     ក្រោយកិច្ចប្រជុំប្រទេស ACMECS… កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ បានបើកជាផ្លូវការនៅរសៀលថ្ងៃដដែលនេះ។ នាយករដ្ឋមន្រ្តីឡាវ លោក ថងលួង ស៊ីស៊ូលីត និងប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរ៉ាជីត បានរំលឹកគោលដៅសំខាន់របស់អាស៊ាន ចាប់តាំងពីបដិសន្ធិនៅឆ្នាំ១៩៦៧ ដែលខិតខំរក្សា និងលើកកម្ពស់សន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសម្រាប់ពិភពលោកទាំងមូល។

     អាស៊ាន ដែលប្រមូលផ្តុំដោយប្រទេសទាំង១០ និងប្រជាជនជាង ៦២០លាននាក់ បានក្លាយជាតំបន់សន្តិភាពនិងស្ថេរភាព និងផ្តល់នូវលក្ខខណ្ឌ អំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ។ អាស៊ានបានក្លាយជាសេដ្ឋកិច្ចធំបំផុតទី៦ លើពិភពលោកនៅឆ្នាំ២០១៥ ។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្មដែលមានផលទុន សរុប ,៧៣ទ្រីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥ ជាប់ចំណាត់ថ្នាក់ធំទី៦ របស់ពិភពលោក។ សេដ្ឋកិច្ច អាស៊ានត្រូវបានព្យាករណ៍ក្នុងកំណើនប្រចាំ ឆ្នាំ៧% ដែលនឹងធ្វើឲ្យសេដ្ឋកិច្ច អាស៊ានកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្នុងពេលអនាគត ។