លោកជំទាវ ឃួន សុដារី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក គណបក្ស ១៧០នាក់ នៅភូមិតាហុីង ឃុំព្រៃកដាច់.ដើម្បី ផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនគូសសន្លឹកឆ្នោត និងបិទស្ទីកគឺ តាមខ្នងផ្ទះ


ខេត្តកណ្តាល : ព្រឹកថ្ងៃទី ១៦កក្កដា ឆ្នាំ២០១៨ នេះ លោកជំទាវ ឃួន សុដារី ប្រធានគណៈ ពង្រឹងស្រុកលើកដែក បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក គណបក្ស ១៧០នាក់ នៅភូមិតាហុីង ឃុំព្រៃកដាច់.ដើម្បី ផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនគូសសន្លឹកឆ្នោត និងបិទស្ទីកគឺ តាមខ្នងផ្ទះ។

លោកជំទាវបានលើកឡើង ពីប្រវត្តិសាស្ត្រកម្ពុជាដ៏ខ្មៅងងឹត ក្នុងរបបប៉ុលពត ដែលបាននាំប្រទេសកម្ពុជាដ៏ផូរផង់ ធ្លាក់ទៅជាប្រទេសដែលបាត់បង់នូវរាល់ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពោរពេញដោយថ្លុកឈាម ។ ទាំងនេះគឺបណ្តាលមកពីការគិតចង់ផ្លាស់ប្តូរមេដឹកនាំ ដោយមិនបានពិចារណាដិតដល់ និង អនុវត្តតាមនយោបាយឃោសនាបរទេស។

ជាក់ស្តែងសព្វថ្ងៃនេះ ក្រោយពីការផ្តួលរំលំរបបប៉ុលពតនិងទទួលបានជ័យជំនះនាថ្ងៃទី០៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចប្រធាន បាន ដឹកនាំ និងកសាងពីប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍគ្រប់វិសយ័ រក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ជីវភាពប្រជាជនយើងកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ ដោយឡក ក៏នៅមានជនអគតិមួយចំនួននៅតែព្យាយាម ទទូចអោយបរទេសដាក់សម្ពាធទាំងនយោបាយ និងសេដ្ឋកិច្ច ប៉ុន្តែទង្វើទាំងនោះត្រូវបានប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការ ព្រមទាំងបានខិតខំតស៊ូ ពន្យល់ និងធ្វើការបកស្រាយធ្វើអោយការដាក់គំនាបនោះទទួលនូវបរាជ័យ។

លោកជំទាវ ក៏បានលើកឡើងពីការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលសព្វថ្ងៃយើងមានអ្វីៗ គឺផ្តើមចេញពីប្រទេសមានសន្តិភាព ពិសេសការដឹកនាំប្រកបដោយចក្ខុវិសយ័ខ្ពស់របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា។ ចំពោះវិស័យឧស្សាហកម្មវិញ គឺសម្តេចប្រធាន បានយកចិត្តទុកដាក់ខ្ពស់ លើបងប្អូនកម្មការិនី ដែលមានផ្ទៃពោះ គឺបានលើកទឹកចិត្ត និងផ្តល់នូវគោលនយោបាយ (ប.ស.ស) ប្រកបដោយសមធម៌ ជូនដល់កម្មការិនីទាំងអស់គ្នា។

លោកជំទាវ បានសំណូមពរដល់បងប្អូនសមាជិកបក្សយើង ត្រូវតែចូលរួមថែរក្សាសុខសន្តិភាព និងកុំជឿលើពាក្យឃោសនាអកុសលនានា ពីសំណាក់ក្រុមប្រឆាំងដែលព្យាយាមរារាំងកុំអោយមានការបោះឆ្នោត ពិសេសកុំអោយជឿលើពាក្យថា ដេកផ្ទះ ឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត។ ដូចនេះ ស/ជិ បក្សទាំងអស់ ត្រូវចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ កក្កដា ខាងមុខ ។ សមាជិកបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រមួយសន្លឹក។