ព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ច័ន្ទ សុផល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចុះជូបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងភូមិនំក្រៀប និងភូមិចំការឬស្សីសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ឯកឧត្តម បានមានប្រសាសន៍ ក្នុងខេត្តបាត់ដំបងយើងបច្ចុប្បន្នមានសមិទ្ធផលជាច្រើនដែលបានកើតឡើង ដូវជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន វត្តអារាម ភ្លើង ទឹក ដែលសមិទ្ធផលទាំងអស់នេះបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសប្រទេសជាតិយើងទាំងមូល បានទទួល សុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យឥតឈប់ឈរ ។
ឯកឧត្តម ច័ន្ទ សុផល បានអញ្ជើញចុះជូបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងភូមិនំក្រៀប និងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
