ឯកឧត្តម សួស គង់ អញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស នៅវត្តត្រែងត្រយឹង ស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


កាលពីរសៀលថ្ងៃ០៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួន ៥៥១នាក់មកពី ០៥ភូមិ ក្នុងកម្មវិធីក៏មានការណែនាំ បង្ហាត់បង្ហាញពីលេខរៀង និងទីតាំងដែលគណបក្សប្រជាជនកម្ពុជាយើងស្ថិតនៅលើសន្លឹកឆ្នោត គឺលេខរៀងទី ២០ ហើយសូមឲ្យសមាជិកសមាជិកាបក្សយើងគូសឲ្យត្រូវ និងយល់កាន់តែច្បាស់ កុំឲ្សសន្លឹកឆ្នោតដែលយើងគូសហើយក្លាយជាសន្លឹកឆ្នោតមិនបានការ៕