ព្រឹកថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចុះពិនិត្យកាសាងសង់ផ្លូវបេតុងថ្មី លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង រួមនិងលោកចៅសង្កាត់កំពង់លាវ បានអញ្ជើញពិនិត្យការស្ថាបនាផ្លូវប៉េតុងថ្មី ១ខ្សែដែលមានប្រវែង ៥១៤ ម៉ែត្រ ស្ថិតនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
លោកអភិបាលក្រុង បានបញ្ជាក់ថានេះជាចំណងដៃថ្មីមួយទៀត សំរាប់អ្នករស់នៅក្រុងព្រៃវែង ដែលបានទទួលផ្លែផ្កាពីម្លប់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ។
ប្រជាជនដែលបានទទួលផល ពីការកសាងផ្លូវនេះ បានសំដែងនូវមនោទនាភាព ចំពោះការរីកចំរើនរបស់ខេត្តព្រៃវែង ពិសេសក្រុងព្រៃវែងតែម្តង ចំពោះការដឹកនាំរបស់អភិបាលខេត្ត និងអភិបាលក្រុង ។