ឯកឧត្តមផែង សុវិជ្ជានោដឹកនាំដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំកំពង់ហៅនិងឃុំស្វាយរំពារស្រុកកំពង់លែង


កំពង់ឆ្នាំងៈ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះឯកឧត្តមផែង សុវិជ្ជានោ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជា
ជនកម្ពុជានិងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាល,ខេត្ត,ស្រុក បានដឹកនាំសមាជិកសមាជិកាតំណាងគ្រួសារ
គណបក្សបក្សប្រជាជនកម្ពុជាជាង១៧១នាក់ដង្ហែរក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំកំពង់ហៅនិងឃុំស្វាយរំពារស្រុកកំពង់លែង។

ក្នុងឱកាសនោះដែរឯកឧត្តមផែង សុវិជ្ជានោបានធ្វើការផ្សព្វផ្សាយនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនយូរអង្វែងដោយប្រមូលកំលាំងគ្រប់និន្នាការនយោបាយរួមគ្នាកសាងប្រទេសអោយកាន់តែមានការរីកចំរើនសំបូររុងរឿងស្ថិតស្ថេរគង់វង្សអោយប្រទេសយើងស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាពនិងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។