រដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការ និងបោះឆ្នោត


រតនគិរី៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ច ប្រជុំគណៈបញ្ជាការ ឯកភាពខេត្ត ដើម្បីផ្សព្វផ្សាយ និងណែនាំអំពីផែនការ ការពារពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ទូទៅក្នុងពេលយុទ្ធនាការ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា និងពង្រឹងការអនុវត្ត តួនាទីភារកិច្ច និងរបៀបរបបការងារ ។

ឯកឧត្តម ថង សាវុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះបរិយាកាស នយោបាយល្អ ក្នុងដំណើរការឃោសនារកសម្លេងឆ្នោត របស់គណបក្សនយោបាយ និងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ពីលោក លោកស្រី កងកម្លាំងប្រដាប់ អាវុធទាំងអស់ ៕