លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុធធូបបួងសួង និងឧទ្ទិសថ្វាយគ្រឿងសក្ការៈបូជាដល់ ព្រះអង្គស្រការលេញ ( វត្តឧណ្ណាលោម) និងលោកយាយពេញ (វត្តភ្នំ)


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ រួមជាមួយ ឯកត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បានអញ្ជើញអុធធូបបួងសួង និងឧទ្ទិសថ្វាយគ្រឿងសក្ការៈបូជាដល់ ព្រះអង្គស្រការលេញ ( វត្តឧណ្ណាលោម) និងលោកយាយពេញ (វត្តភ្នំ) ព្រឹកថ្ងៃអង្គារ៍ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ការរៀបចំពិធីនេះឡើង គឺដើម្បីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហា និងខួប១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ក៏ដូចជាការរំលឹកដឹងគុណដល់អតីតព្រះមហាក្សត្រ បុព្វបុរស ម្ចាស់ទឹក ម្ចាស់ដី ដូនតា ដែលបានកសាង ប្រាសាទបុរាណ និងបានកំណត់យក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅទូទាំង ២៥រាជធានី ខេត្តបានសម្រាប់រៀបចំពិធី និងរំលឹកនូវការដឹងគុណនេះ ។ សូបារមីវត្ថុសក្តិសិទ្ធិទាំងងស់ក្នុងលោក តាមជួយឃុំគ្រង បីបាច់ថែរក្សាដល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទាំង ព្រះរាជាណាចក្រកម្ពុជា សូុមជួបតែនូវពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាទីបញ្ចប់ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អណត្តិទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខាន និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងនៅ អាណត្តិបន្តបន្ទាប់ទៀត ដើម្បីឲ្យសម្តេចបានបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងកាអភិវឌ្ឍបន្ថែមទៀត។