នាព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ៨ខ្សែ ប្រវែង ៣៨៨៥ម៉ែត្រ ផ្លូវកៅស៊ូ AC ចំនួន ១ខ្សែ ប្រវែង ៣៤០ម៉ែត្រនិងលូប្រវែង ៥០០ម៉ែត្រ នៅភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិព្រែកសំរោង ភូមិព្រែកសំរោង១ ភូមិព្រែកសំរោង២ ភូមិព្រែកសំរោង៣ និងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាង ២០០០នាក់។