សហគមន៍ខ្មែរឥស្លាមអ្នកក្រុងកែប ប្តេជ្ញានឹងបន្តដណ្តើមជ័យជំនះជូនCPP សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះ


ក្រុងកែប: សហគមន៍ខ្មែរឥស្លាមអ្នក ក្នុងសង្កាត់ព្រៃធំ ក្រុងកែប រួមមានសកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនកុះករ បានជួបជុំគ្នាធ្វើការប្តេជ្ញាថាត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃ ២៩ កក្កដា ២០១៨នេះ គឺទៅបោះឆ្នោតដើម្បីបន្តដណ្តើមជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលខ្លួន និងជនរួមជាតិភាគច្រើនគោរពស្រលាញ់ និងដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រីជាទីស្រលាញ់របស់ជនរួមជាតិ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយសហការី បានអញ្ជើញសំណេះសំណាល នៅភូមិថ្មី ឃុំព្រៃធំ នារសៀលថ្ងៃទី ១៧ កក្កដា ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការគាំទ្រនេះ នៅដិតជាប់ជាមួយបងប្អូន និង ញាតិមិត្តជិតឆ្ងាយ ដោយស្មោះត្រង់ដោយឆន្ទៈ ដើម្បីជាការចូលរួមសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ តទៅមុខជាបន្តបន្ទាប់។