មណ្ឌលគិរី៖ ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ចាន់ យឿន បេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌល មណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមបក្សចំនួន២៥៤នាក់ មកពីសង្កាត់ទាំង៤ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្ត ។