ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណ:ពង្រឹងស្រុកខ្សាច់កណ្តាលនិងស្រុកល្វាឯមឯក,ឧត្តម សួង ម៉េងគា អនុប្រធានទី១ គណ:ពង្រឹងស្រុកល្វាឯម ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារជាច្រេីនរូបទៀត បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សក្នុងឃុំចំនួន២ ដាច់ដោយឡែកពីគ្នា ក្នុងនោះនៅឃុំល្វាសរ ចំនួន 600នាក់(នៅស្នាក់ការគណបក្សឃុំ) និងឃុំកោះកែវ ចំនួន450នាក់ (នៅមណ្ឌលសកម្មភាពក្នុងឃុំកោះកែវ) សរុបទាំង2ឃុំមានចំនួន1050នាក់។
ឯកឧត្តម បានលេីកឡេីងពីគោលនយោបាយរបស់គណបក្សទាំង១១ចំណុច និងការរីកចម្រេីនដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពក្នុងសង្គម ។បោះឆ្នោតជូនគណបក្សប្រជាជន គឺដេីម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម បានណែនាំដល់សមាជិកទាំងអស់ អំពីឯកសារត្រូវត្រៀមទុកសម្រាប់បោះឆ្នោត សម្រាប់ខ្លួនឯង និងសមាជិកគ្រួសារដែលគ្រប់អាយុបោះឆ្នោត នាថ្ងៃទី២៩ ខែកក្តដា ខាងមុខ។ សូមទៅបោះឆ្នោតទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ និងមានរូបទេវតាជាសញ្ញាសម្គាល់ ដេីម្បីបានសម្តេចតេជោ បន្តដឹកនាំប្រទេសជាតិ ក្នុងអាណត្តិទី៦ និងអាណត្តិបន្ត បន្ទាប់ទៀត។