ឯកឧត្តម នុត ពុធដារ៉ា ដឹកនាំកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌ ចៅសង្កាត់ មេភូមិ ចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត


នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រីនិងជាអភិបាលខណ្ឌដង្កោបានដឹកនាំកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌ ចៅសង្កាត់ មេភូមិ ចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត និងទីទួលសុវត្ថិភាពសម្រាប់ត្រៀមបង្ការគ្រោះអាសន្ន ក្នុងករណីមានគ្រោះទឹកជំនន់ទឹកភ្លៀងកើតឡើងនាពេលខាងមុខ ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័តុ្ន ផងដែរ។