ល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ជ្រោយចង្វារ លោក ែកវ សុភារី ក្រុមប្រឹក្សាខណ្ឌ លោកប្រធានភូមិទី១ និងក្រុមយុវជនសង្កាត់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យទីតាំងបូមរំដោះទឹក នៅចំនុចក្រុមទី១៣ ភូមិទី១ ក្នុងនោះ ឯកឧត្តម បានមានមតិសំណេះសំណាល ជម្រុញបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងឩបត្ថម្ភដល់ស្ត្រីឈ្មោះ ស៊ុំ ចំរើន អាយុ ៦២ឆ្នាំ របួសបាក់ដៃ ថវិកាចំនួន ៥០$ ។
ឯកឧត្តម ឡេង ប៊ុនតេង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យទីតាំងបូមរំដោះទឹក នៅចំនុចក្រុមទី១៣ ភូមិទី១ សង្កាត់ជ្រោយចង្វារ
