ខេត្តកំពង់ចាម៖ អាគារសិក្សា១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាគោហ៊េ និងផ្ទះសំណាក់គ្រូបង្រៀន១ខ្នង ៣បន្ទប់ នៅអនុវិទ្យាល័យព្រែកកុយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលដល់ការលំបាក កាត់បន្ថយការចំណាយរបស់គ្រូបង្រៀន និងដើម្បីបំពេញតាមតម្រូវការ ខណៈដែលចំនួនសិស្សានុសិស្សក៏មានការកើនឡើងគួរអោយកត់សម្គាល់ ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានចែកសៀវភៅភាសាអង់គ្លេស និងសម្ភារៈសិក្សាដល់សាលាបឋមសិក្សាគោហ៊េផងដែរ៕