ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី នៅ​អនុវិទ្យាល័យ​ឧត្ដមទួលបី


ខេត្ត​កំពង់​ចាម៖ អាគារ​សិក្សា​ថ្មី នៅ​អនុវិទ្យាល័យ​ឧត្ដមទួលបី ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​ដើម្បី​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស និង​បំពេញ​តាម​តម្រូវ​ការ​ ស្របពេល​ដែល​ចំនួន​សិស្សានុសិស្ស​ក៏​មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់ ​។

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃសុក្រ ៨កើត ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ភូមិ​ទួលបី ឃុំ​រាយប៉ាយ ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម។ ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​បាន​សំណូមពរ​ដល់​មាតាបិតា អាណាព្យាបាល​សិស្ស​ជួយ​ជំរុញ​កូនចៅ​ឲ្យ​បាន​ចូល​រៀន​គ្រប់​ៗ​គ្នា ដើម្បី​ទទួល​បាន​នូវ​ចំណេះវិជ្ជា និង​សមត្ថភាព​គ្រប់គ្រាន់​យក​មក​ជួយ​កសាង​និង​អភិវឌ្ឍ ភូមិ ឃុំ ក៏​ដូចជា​សង្គមជាតិ​ឲ្យ​មាន​ភាព​រីកចម្រើន​ផង​ដែរ។