អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត និងជួយដោះស្រាយជូនប្រជាពលរដ្ឋចំនួន ៦ភូមិ ដែលរងការលិចទឹក


នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត និងជួយដោះស្រាយជូនប្រជាពលរដ្ឋចំនួន ៦ភូមិ ដែលរងការលិចទឹក ដោយបញ្ជូនកម្លាំងនិងអូប័រចំនួន ២០គ្រឿង សម្រាប់បម្រើការដឹកជញ្ជូន។
ជាមួយគ្នានេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តមអភិបាល បានចាត់អោយមានគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ និងរៀបចំអាហារជូនប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
ជាទូទៅ ស្ថានភាពទឹកជំនន់នៅស្ទឹងព្រែកត្នោតមិនទាន់ដល់ចំណុចប្រកាសអាសន្ន ដោយសារទឹកទន្លេបាសាក់នីវ៉ូទឹកទាប ហើយរាជធានីភ្នំពេញ នឹងមិនប្រឈមទេដោយសារមានទំនប់ ៧មករាព័ទ្ឋជុំវិញយ៉ា