ឯកឧត្តម ស្វាយ សំអ៊ាង បន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សស្រុកកែវសីមា ប្រមាណជាង៦០០នាក់


មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារ
ចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ចាន់ យឿន បេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្ស បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកែវសីមាចំនួន៦១០នាក់ មកពីឃុំចំនួនពីរ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកែវសីមា នាព្រឹកថ្ងៃសុក្រ ៨កើត
ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំដល់ពលរដ្ឋទាំងអស់ ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ រូបសញ្ញាទេវតាបាច់ផ្កា ដើម្បីថែរក្សាសន្តិភាព និងមានការអភិវឌ្ឍ។