ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីអំពាវនាវអោយសមាជិកសមាជិការនិងអ្នកគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាងោយបានគ្រប់ៗគ្នា


ព្រឹក​ថ្ងៃសៅរ៍​ ៩កើត​ ខែបឋមាំសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីបានអញ្ជើញចុះសួរសុខទុក្ខនិងបានចុះជួបផ្ទាល់ជាមួយសមាជិកបក្ស​ ជាកម្មករកម្មការនីក្នុងក្រុមហ៊ុនម៉ាងយ៉ាងខេប្រមាណជិត២០០នាក់ដែលស្ថិតនៅភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវឺនសៃ។​

ឯកឧត្តម ថង សាវុនបានធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ចម្បងៗរបស់គណបក្ស​ រូបសញ្ញាគណបក្ស​ លេខរៀងគណបក្ស​ របៀបគូសក្នុងប្រអប់រូបសញ្ញាគណបក្សលើសន្លឹកឆ្នោត បិទផ្សាយគោលនយោបាយបក្ស​ ទង់បក្ស​ ទង់ជាតិ​ ​ចែកខិត្តបណ្ណបក្ស​ និងណែនាំអោយបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ រូបទេវតាបាចផ្កា​ លេខរៀងទី២០​ នាថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ខាងមុខនេះ ។ ឯកឧត្តម បានអំពាវនាវអោយសមាជិកសមាជិការនិងអ្នកគាំទ្ររបស់ខ្លួនអញ្ជើញទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា​និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីអោយគណបក្សបន្តការដឹកនាំនិងការកសាងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៀត។