​ឯកឧត្តម​ មាស​ វិរិទ្ធ​ និងសហការីបានចូលរួមជាគណអធិបតីក្នុងយុទ្ធនាការរកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​នៅក្រុងបាត់ដំបង​


បាត់ដំបង ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ​ឯកឧត្តម​ មាស​ វិរិទ្ធ​ សមាជិកគណកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងបាត់ដំបង​ អមដំណើរដោយសហការីបានចូលរួមជាគណអធិបតីក្នុងយុទ្ធនាការរកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​នៅក្រុងបាត់ដំបង​ ។

ក្នុងឱកាសនោះ ឯកឧត្តម​ មាស​ វិរិទ្ធ​ បានថ្លែងថា :​ មានតែគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនតែ១គត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងបានរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិតាំងពីកម្ពុជានៅក្រោមគំនរផេះផង់រហូតដល់កម្ពុជាមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។គណបក្សប្រជាជនប្តេជ្ញាការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿងសំបូរសប្បាយ។ គណបក្សប្រជាជនឈ្នះ គឺកម្ពុជាទាំងមូលឈ្នះ!

ជាមួយគ្នានេះ​ ឯកឧត្តម​ មាស​ វិរិទ្ធ​ ក៏បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក​ សមាជិកា​នៃគ្រូសារអ្នកវត្តគរ​ដែលបានចូលរួមថែរក្សា​សន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ ហើយសូមបន្តថែរក្សាសន្តិភាពនេះឲ្យនៅគង់វង្ស​ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ គូសចំរូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ “​ មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ​មានតំលៃថោក​”។