ឯកឧត្តម ឡូយ សុផាត និងឯកឧត្តម ម៉ុម សារឿន ព្រមទាំងថ្នាក់ដឹក មន្ត្រីរាជការ ពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត


នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹក មន្ត្រីរាជការ ពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត រួមមានវត្តបាចុង វត្តកាំងមេម៉ាយ និងវត្តកាំងដីស ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ និងដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនា។

ក្នុងនោះ វត្តបាចុង មានបច្ច័យចំនួន២,០៣០,០០០រៀល វត្តកាំងមេម៉ាយ មានបច្ច័យចំនួន១,៤៨០,០០០រៀល វត្តកាំងដីស មានបច្ច័យចំនួន១,៥៥០,០០០រៀល និងមានទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗទៀតសម្រាប់គ្រប់វត្ត៕