លោកជំទាវ មិថុនា ភូថង បាននាំយកនូវទៀនចំណាំវស្សា ទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តមាគ៌ាគិរីស្រែអំបិល


ថ្ងៃសៅរ៍ ៩ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងលោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ បាននាំយកនូវទៀនចំណាំវស្សា ទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តមាគ៌ាគិរីស្រែអំបិល ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់បញ្ចប់កិច្ចសាសនារួចមក លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋបានរាបបាត្រ ដើម្បីយកទទួលបាននូវអនុសង្ឃ និងអនុមោទនារៀងៗខ្លួន។