ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ នៅភូមិសាម៉​ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំគោកត្រប់ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ នៅភូមិសាម៉​ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងឃុំសាម៉ ទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ​ ឯកឧត្តម ម៉ម ប៊ុននាង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណព័ត៌មានដែលផ្តល់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងលិខិតពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។