ក្នុងដំណើរបំពេញបេសកម្មពិនិត្យមើលសមិទ្ធផលនានា និងការអភិវឌ្ឍនៅតាមបណ្តាខេត្តនៃភូមិភាគឦសាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលពិនិត្យ និងផ្តល់អគារសិក្សាមួយខ្នង ពីរជាន់ស្មើនឹង១២បន្ទប់ និងអគារស្នាក់សម្រាប់គ្រូបង្រៀន មួយខ្នង ពីរជាន់ ស្មើនឹង១២បន្ទប់ ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលពិនិត្យ និងផ្តល់អគារសិក្សា និងអគារស្នាក់សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ក្នុងស្រុកមេមត់
