ឯកឧត្តម លឹម គានហោ បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឺងព្រែកត្នោត


ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឺងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ផងដែរថា ការហូរច្រោះ (រន្ធនាគ) នេះ គឺបានពិនិត្យតាំងពីថ្ងៃម្សិលមិញម្ល៉េះ ប៉ុន្តែដោយសារវានៅជ្រៅពេក (បាតទំនប់) ទើបការអន្តរាគមន៍កន្លងមកនេះ គឺគ្រាន់តែទប់ទល់ ដើម្បីការពារកុំឱ្យការហូរច្រោះរីករាលដាលកាន់តែធំឡើង ធ្វើឱ្យទឹកលិចចូលភូមិឋានប្រជាពលរដ្ឋ ។ មកដល់ពេលនេះ ស្ថានភាពមានលក្ខណៈកាន់តែប្រសើរ ដោយទឹកហូរកាន់តែតិច ។ ជារួមការហូរច្រោះនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងផុតពីការបារម្ភហើយ ។