តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន​ ប្រាប់សមាជិកចំនួនជាង២៥០០នាក់ឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​រូបសញ្ញាទេវតាបាចផ្កា​ លំដាប់លេខរៀងទី២០​ ដើម្បីបន្តសន្តិភាព​ និងការអភិវឌ្ឍ


បន្ទាយមានជ័យ ៖ នៅសៅរ៍៩កើតខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ​ឯកឧត្តម​ គោស៊ុំ​ សារឿត​ បេក្ខជនតំណាងរាស្រ្ត​ តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសមាជិកមកពីបីឃុំ​ ឃុំចង្ហា​ ឃុំសូភី​ ឃុំសឹង្ហ​ នៅវត្តសម្ភារជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង២៥០០នាក់ ។

ក្នុងឱកាសនោះ​ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ,ឯកឧត្តម​ គោស៊ុំ​ សារឿត​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ប្រធានគណបក្ស​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​ គោស៊ុំ​ សារឿត​​ បានបន្ថែមថា​ :​​ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃគឺដោយសារការដឹកនាំលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីប្រធានគណបក្សប្រជាជនកម្ពុជា​ និងទទួលបានគោរពស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ​ ពីប្រជាពលរដ្ឋកម្ពុជា​ ។

ជាមួយគ្នានេះ​ ក្នុងនាម​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ,ឯកឧត្តម​ គោស៊ុំ​ សារឿត​ បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់នៃគ្រូសារអ្នកស្រុកអូរជ្រៅដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាព​ជាមួយគណបក្សប្រជាជនកម្ពុជាហើយសូមបន្តថែរក្សាសន្តិភាពនេះ​ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ រូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា​ “​ មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ​មានតំលៃថោក​ ។