បន្ទាយមានជ័យ ៖ នៅសៅរ៍៩កើតខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម គោស៊ុំ សារឿត បេក្ខជនតំណាងរាស្រ្ត តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសមាជិកមកពីបីឃុំ ឃុំចង្ហា ឃុំសូភី ឃុំសឹង្ហ នៅវត្តសម្ភារជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង២៥០០នាក់ ។
ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ,ឯកឧត្តម គោស៊ុំ សារឿត បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ គោស៊ុំ សារឿត បានបន្ថែមថា : កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃគឺដោយសារការដឹកនាំលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីប្រធានគណបក្សប្រជាជនកម្ពុជា និងទទួលបានគោរពស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ ពីប្រជាពលរដ្ឋកម្ពុជា ។
ជាមួយគ្នានេះ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ,ឯកឧត្តម គោស៊ុំ សារឿត បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកាទាំងអស់នៃគ្រូសារអ្នកស្រុកអូរជ្រៅដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជាហើយសូមបន្តថែរក្សាសន្តិភាពនេះ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ រូបសញ្ញាទេវតាបាចផ្កា នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា “ មានផ្លូវគមនាគមន៍ស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិមានតំលៃថោក ។