ទំនប់សណ្តរស្ទឺងព្រែកត្នោត ត្រង់ចំណុចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធានាសុវត្ថិភាព


មកដល់ម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទំនប់សណ្តរស្ទឺងព្រែកត្នោត ត្រង់ចំណុចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធានាសុវត្ថិភាព ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំកម្លាំង ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឹងយ៉ាងមានប្រសិទ្ធភាព ។