សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យក ថ្ងៃទី ២១ ខែកញ្ញាដើម្បីជួបសិស្សចំនួន ៤០៥ នាក់ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេស A


ថ្លែងនៅក្នុងទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានីខេត្តទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស A រៀបចំឲ្យបានល្អនៅការធ្វើដំណើរ និងស្នាក់នៅ និងធានាឲ្យបាននូវសុវត្ថិភាពពិសេសសិស្សមកពីខេត្ត។
សម្តេចបានថ្លែងថាបន្តទៀតថា៖ «ឆ្លៀតក្នុងឱកាសនេះសូមចូលរួមអបអរសាទរចំពោះសិស្សដែលប្រឡងជាប់ ទាំងអស់នៅទូទាំងប្រទេស និងសម្ដែងការសោកស្ដាយចំពោះសិស្សដែលប្រឡងមិនជាប់ហើយសង្ឃឹមថានឹង ប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត»។
សិស្សសរុបចំនួន ៨៩៦៦១ នាក់បានចូលរួមប្រឡងកាលពីខែសីហាដែលក្នុងនោះសិស្ស ៥៥ ៧៥៣ បានប្រឡងជាប់។

14355771_1097472270301269_1430660046802093838_n